សម្ព័ន្ធក្រុមហ៊ុន TTC ស្វែងរកឱកាសវិនិយោគផលិត និងកែច្នៃផលិតផលកសិកម្មនៅត្រាវិញ
កាលពីរសៀលថ្ងៃទី១០ ខែឧសភា សមមិត្ត ឡេវ៉ាំងហាំង បានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន TTC ដឹកនាំដោយអ្នកស្រ្តី ហ្វិញប៊ិចង៉ុក អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធក្រុមហ៊ុនធ្វើជាប្រធានក្រុម មកស្វែងរកឱកាសវិនិយោគនៅវិស័យផលិតកម្ម និងកែច្នៃផលិតផលកសិផលនៅខេត្តត្រាវិញ។

សម្ព័ន្ធក្រុមហ៊ុន TTC ជាអង្គភាពធ្វើសកម្មភាពនៅវិស័យជាច្រើន ក្នុងនោះមាន៖ កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍។ល។ នៅខេត្តត្រាវិញ ក្រុមហ៊ុន TTC បានជួយកសិករកសាងតំបន់វត្ថុធាតុដើមដូងជាង៣.០០០ហិកតានៅស្រុកកាងឡុងនិងទីវកឹង។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្នើកសាងរោងច័ក្រកែច្នៃដូងនៅឃុំហ៊ុងហ្វា ស្រុកទីវកឹងដើម្បីប្រើប្រាស់ដោយផ្ទាល់នូវផលិតផលដូងនៅតំបន់វត្ថុធាតុដើម។ សមត្ថ ភាពរបស់រោងចក្រត្រូវបានគេរំពឹងថានឹងឈានដល់ ៣០០.០០០ ផ្លែដូងក្នុងមួយថ្ងៃ ដោយមានទុនវិនិយោគចំនួន១៥០ពាន់លានដុង។

ក្រុមហ៊ុន TTC ក៏បានស្នើឱ្យគាំទ្រដល់ការស្វែងរកតំបន់សម្រាប់សាងសង់តំបន់វត្ថុធាតុដើមដូងសរីរាង្គស្របតាមទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុន បង្កើតជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់កសិករ ក៏ដូចជាទាញយកសក្តានុពលដែលមាននៅក្នុងខេត្តផងដែរ។

ក្រៅពីនោះ TTC ក៏មានគោលបំណងចង់ស្វែងយល់អំពីគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍នៃឧស្សាហកម្មស្ករអំពៅនៅខេត្តត្រាវិញផងដែរ។ យោងតាម TTC តម្រូវការប្រើប្រាស់ស្ករក្នុងប្រទេសកំពុងកើនឡើង ខណៈដែលផលិតកម្មស្ករមាននិន្នាការថយចុះ។ អាស្រ័យហេតុនេះ ជាមួយនឹងភាពមាបប្រៀបដែលមានស្រាបនៅក្នុងផ្នែកឧស្សាហកម្មស្ករអំពៅទាក់ទងនឹងទីផ្សារ ដំណើរការ បច្ចេកវិជ្ជាផលិតកម្មជាដើម TTC មានគោលបំណងរួមជាមួយខេត្តត្រាវិញដើម្បីស្វែងរកដំណោះស្រាយដ៏ល្អប្រសើរដើម្បីស្តារឡើងវិញនូវឧស្សាហកម្មស្ករអំពៅ រួមចំណែកនាំមកប្រាក់ចំណូលកាន់តែល្អឡើងសម្រាប់កសិករដាំអំពៅ។

សំណេះសំណាលជាមួយក្រុមហ៊ុន TTC ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នបានឧទ្ទេសនាមពីសក្តានុពល និងឱកាសសហការនៅពេលវិនិយោគលើវិស័យកសិកម្មរបស់ខេត្ត។ ជាមួយនឹងឧស្សាហកម្មដូង ខេត្តកំពុងមានផ្ទៃដីដូងសរុបជិត២៥.០០០ហិកតា ក្នុងនោះមានដូងសរីរាង្គជិត៥.០០០ ហិកតា។ នេះជាសក្តានុពលដ៏ដំដើម្បីពង្រីកកន្សោមតម្លៃសេដ្ឋកិច្ចដូង។ ចំពោះផ្នែកឧស្សាហកម្មស្ករអំពៅ ខេត្តមានស្រាបតំបន់វត្ថុធាតុដើម និងរោងចក្រផលិតស្ករអំពៅនៅស្រុកថ្កូវ។ ប៉ុន្តែ ក្នុងបណ្តាឆ្នាំថ្មីៗនេះ ដោយសារតម្លៃអំពៅមិនស្ថិតស្ថេរ និងប្រាក់ចំណូលរបស់ប្រជាជនមិនស្ថិតស្ថេរទើបផ្ទៃដីដាំអំពៅក្នុងខេត្តមាននិន្នាការថយចុះ។

ថ្លែងយោបល់នៅពិធីធ្វើការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ថ្លែងអំណរគុណដល់សម្ព័ន្ធក្រុមហ៊ុន TTC បានយកចិត្តទុកដាក់ ស្វែងរកឱកាសវិនិយោគនៅខេត្ត។ លោកមានគោលបំណងខេត្តត្រាវិញនិងក្រុមហ៊ុន TTC នឹងមានឱកាសកាន់តែច្រើនក្នុងកិច្ចសហការនារយៈពេលខាងមុខ ពិសេសគឺក្នុងការពង្រីកកន្សោមតម្លៃឧស្សាហកម្មដូងនិងឧស្សាហកម្មស្ករ។ ខេត្តត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដើម្បីសម្ព័ន្ធក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អភិវឌ្ឍន៍នៅមូលដ្ឋាន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏ស្នើដល់បណ្តាមន្ទីរ ស្ថាប័ន បញ្ជូនដើមខ្សែរយៈដើម្បីទទួលព័ត៌មាន និងគាំទ្រដល់សម្ព័ន្ធក្រុមហ៊ុន TTC ក្នុងការអនុវត្តនីតិវិធីវិនិយោគក្នុងខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291704