ក្រុមប្រតិភូការងាររបស់រដ្ឋាភិបាលធ្វើការជាមួយខេត្តអំពីស្ថានភាពផលិតធ្វើអាជីវកម្ម វិនិយោគសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធនិងនីហរ័ណ អាហរ័ណ
កាលពីថ្ងៃទី ១១ ខែឧសភា ក្រុមប្រតិភូការងាររបស់រដ្ឋាភិបាល ដឹកនាំដោយអនុសាស្ត្រចារ្យ បណ្ឌិត ង្វៀងគីមស៊ើង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការការងារកម្មាធិការបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងក្រុមប្រតិភូការងារបានអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញអំពីស្ថានភាពផលិតធ្វើអាជីវកម្ម វិនិយោគសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធនិងនីហរ័ណ អាហរ័ណនៅលើភូមិសាស្រ្តខេត្ត។

ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារមានបណ្តាសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រម ទាំងដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

នៅពិធីធ្វើការ ក្រុមប្រតិភូការងារបានស្តាប់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង របាយការណ៍ពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ការជួបលំបាក ជាប់ជំពាក់មួយចំនួនក្នុងអនុវត្ត ដំណើរការអនុវត្តគម្រោងការជាក់ស្តែង ជះឥទ្ធិពល់ដល់ផលិតកម្ម និងការពង្រីកអាជីវកម្ម វិនិយោគសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធ នីហរ័ណ អាហរ័ណនៅលើភូមិសាស្រ្តខេត្ត។

៤ខែដើមឆ្នាំ២០២៣ ស្ថានភាពផលិតកម្ម ធ្វើអាជីវកម្ម វិនិយោគសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធ និងនីហរ័ណ អាហរ័ណនៅលើភូមិសាស្រ្តខេត្តមានស្ថិរភាព។ កំណើនសេដ្ឋកិច្ច (GRDP) នៅក្នុងត្រីមាសទីមួយសម្រេចបាន៣,១៨% (រយៈពេលដូចគ្នាកំណើនអវិជ្ជមាន ៣,៦៥%)។

ទាក់ទងនឹងស្ថានភាពផលិតកម្ម និងអាជីវកម្ម ផលិតកម្មកសិកម្មសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ការដាំដុះសម្រេចបាន ៤០,៨១% នៃផែនការ ខ្ពស់ជាងរយៈពេលដូចគ្នា ៨,៧៣%, ប្រភពទឹកសាបដើម្បីបំពេញតម្រូវការផលិតកម្ម និងតម្រូវការរបស់ប្រជាជន អាកាសធាតុអំណោយផលសម្រាប់ការអភិវឌ្ឍន៍ផលិតកម្មកសិកម្ម ជំងឺគ្រោះថ្នាក់លើដំណាំ និងវារីវប្បកម្មត្រូវបានគ្រប់គ្រង, ទិន្នផលស្រូវជាមធ្យមសម្រេចបាន ៦,៦៨តោន/ហិកតា ខ្ពស់ជាងរយៈពេលដូចគ្នា០,២៧%តោន/ហិកតា; ទិន្នផលអាហារសមុទ្រ ៤៨.១៣៥ តោន សម្រេចបាន ១៩,៦៨% នៃផែនការ។

ផលិតកម្មឧស្សាហកម្មមានស្ថេរភាពជាមូលដ្ឋាន ជាពិសេសសហគ្រាសផលិតនៅក្នុងក្រុមនៃឧស្សាហកម្មកែច្នៃ និងច្នៃប្រឌិតមានសញ្ញាកំណើនល្អ។ ប៉ុន្តែ ដោយសារតែឥទ្ធិពលខ្លាំងពីឧស្សាហកម្មផលិត និងចែកចាយអគ្គិសនី (ស្មើនឹង ៤៦,៥៣% នៃតម្លៃផលិតកម្មឧស្សាហកម្មខេត្តទាំងមូល) ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) នៃឧស្សាហកម្មទាំងមូល។ ថយចុះ ៣២,៣០% ប្រៀបនឹងរយៈពេលដូចគ្នា; តម្លៃផលិតកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបាន៩.០៩៧,៣៥ពាន់លានដុង ថយចុះ ១៦,០១% ប្រៀបនឹងរយៈពេលដូចគ្នា។

ការលក់រាយទំនិញសរុប និងប្រាក់ចំណូលសេវាកម្មក្នុងរយៈពេល ៤ខែដើមឆ្នាំ ត្រូវបានប៉ាន់ប្រមាណសម្រេចបាន ១៨.៦៤២,២៤ពាន់លានដុង សម្រេចបាន៣៥,៥៣% ប្រៀបជាមួយផែនការ កើនឡើង ៤៣,៤១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

អំពីការវិនិយោគសាធារណៈ ខេត្តបានពន្លឿនការរំសាយទុនវិនិយោគសាធារណៈ។ ផែនការដើមទុនសរុបក្នុងឆ្នាំ ២០២៣ គឺ ៤.៧១៤.៣៣៦ពាន់លានដុង បានបែងចែក១០០%តាំងពីដើមឆ្នាំ រំសាយទុនដល់ថ្ងៃទី៤ ខែឧសភា មានចំនួន ៩៣២,៨៨៥ពាន់លានដុង សម្រេចបាន១៩,៨%នៃផែនការ។ ខេត្តប្រមូលផ្តុំប្រភពទុនដើម្បីផ្តល់អាទិភាពដល់ការវិនិយោគលើគម្រោងសំខាន់ៗ ដើម្បីរួមចំណែកដល់ការពង្រីកសេដ្ឋកិច្ច-សង្គម។

ទន្ទឹមនឹងនោះ ខេត្តបានសកម្មគៀងគរ និងរួមបញ្ចូលបណ្តាប្រភពទុនវិនិយោគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម សរុបទុនវិនិយោគរបស់សង្គមទាំងមូលត្រូវបានប៉ាន់ប្រមាណសម្រេចបានចំនួន ១០.៨២២ ពាន់លានដុង សម្រេចបាន ៣៣,៨២% នៃផែនការ ( ផែនការគឺ៣២.០០០ ពាន់លានដុង)។ កើនឡើង១១,៤% ប្រៀបនឹងរយៈពេលដូចគ្នា។

អំពីនីហរ័ណ អាហរ័ណនៅលើភូមិសាស្រ្តខេត្តមានសហគ្រាសចំនួន ៣៥ កន្លែងធ្វើសកម្មភាពនីហរ័ណ អាហរ័ណ តម្លៃនីហរ័ណ អាហរ័ណក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ របស់ខេត្តមានចំនួន ៦០.៨១៤.៩៧៨ ដុល្លារ (អាហរ័ណ៤១.៧៦២.១១៦ ដុល្លារ)។

ទន្ទឹមជាមួយលទ្ធផលសម្រេចបាន ខេត្តនៅមានការលំបាក ជាប់ជំពាក់មួយចំនួនដូចជា៖ ការងាររុះរលដីធារ។ វឌ្ឍនភាពនៃការអនុវត្តខ្លឹមសារទាំងមូលនៃផែនការខេត្តមានភាពយឺតយ៉ាវបើធៀបនឹងផែនការ មូលហេតុអាស្រ័យដោយ ស្ថានភាពនៃអាសន្នរោគជំងឺកូវីដ-១៩ មានការប្រែប្រួលស្មុគស្មាញ បណ្តាលឲ្យមានការលំបាកក្នុងការបញ្ចប់បណ្តាផែនការដើម្បីបញ្ចូលទៅក្នុងផែនការ។ គោលនយោបាយគាំទ្រអត្រាការប្រាក់ អត្រាការប្រាក់កម្ចីនៅតែខ្ពស់។ល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើថ្នាក់មានសមត្ថកិច្ច ដើម្បីណែនាំដោះស្រាយករណីដែលត្រូវដកប្រាក់មុន ប៉ុន្តែសហគ្រាសត្រូវរំលាយ ក្ស័យធន ឈប់ធ្វើការ ម្ចាស់អាជីវកម្មបានបាត់បង់ ឬលែងរស់នៅក្នុងប្រទេសវៀតណាម នាំដល់មិនអាចយកមកវិញបាន។

ស្នើក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មចង្អុលការកៀរគរការផលិតថាមពលអគ្គិសនីឡើងវិញចំពោះរោងចក្រថាមពលឧណ្ហអគ្គិសនីនៅមជ្ឈមណ្ឌលឧណ្ហអគ្គិសនីយ្វៀងហាយ ដើម្បីរួមចំណែកបង្កើនតម្លៃផលិតកម្មឧស្សាហកម្មរបស់ខេត្តក្នុងឆ្នាំ ២០២៣។ ក្រសួងសំណង់ ធនាគារគោលនយោបាយសង្គមពិនិត្យ ណែនាំ និងគាំទ្រ ដោះស្រាយការលំបាក ជាប់ជំពាក់ដែលទាក់ទិននឹងមុខសញ្ញជាកម្មករសេរីដែលមានបញ្ជីគ្រួសារស្នាក់នៅនៅតំបន់ជនបទក្នុងខេត្តត្រាវិញ ប៉ុន្តែកំពុងធ្វើការដោយសេរីនៅតាមតំបន់ទីក្រុងក្នុងខេត្តត្រាវិញបានកម្ចីប្រាក់អាទិភាពដើម្បីទិញលំនៅឋានសង្គម។ល។

ថ្លែងយោបល់នៅពិធីធ្វើការ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត សមមិត្តគឹមង៉ុថាយ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងផ្នែកមជ្ឈិមដែលបានយកចិត្តទុកដាក់ និងគាំទ្រខេត្តនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកផ្តល់ជូនព័ត៌មានដល់ក្រុមប្រតិភូអំពីបញ្ហាវិនិយោគសេដ្ឋកិច្ចតាមឆ្នេរសមុទ្រ ផែនការធ្វើអាជីវកម្មបឹងទឹកសាបសម្រាប់ស្រោចស្រប ផលិតកម្ម និង អភិវឌ្ឍន៍ទេសចរណ៍ វិនិយោគអនុវត្តគម្រោងការវាយោអគ្គិសនី។

សន្និដ្ឋាននៅពិធីធ្វើការ លោករដ្ឋមន្ត្រី ង្វៀងគីមស៊ើង បានកំណត់ត្រានិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តសម្រេចបាន។ រដ្ឋមន្ត្រីស្នើឱ្យខេត្តត្រូវប្រមូលផ្តុំសម្រាប់ការងាររំសាយទុនវិនិយោគសាធារណៈ។ ថ្វីត្បិតតែអត្រារំសាយកម្រិត ២០% ក្នុង៤ខែដើមឆ្នាំរបស់ខេត្តប្រៀបជាមួយក្រសួង ផ្នែក និងមូលដ្ឋានមួយចំនួនគឺខ្ពស់ជាងប៉ុន្តែនៅតែទាបប្រៀបជាមួយសំណូមពរ ដូច្នេះខេត្តត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំរបស់រដ្ឋាភិបាលតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយផ្តោតលើការជួយដល់អាជីវកម្ម ដោះស្រាយការលំបាកក្នុងទីផ្សារអចលនទ្រព្យ និងជំរុញការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។

លើមូលដ្ឋានសំណើរបស់ខេត្ត ក៏ដូចជាបណ្តាយោបល់ថ្លែងលើកឡើងក្នុងសម័យប្រជុំនោះ រដ្ឋមន្ត្រីបានស្នើឱ្យក្រុមប្រតិភូការងារទទួល បូកសរុបរបាយការណ៍ជូនរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទៅតាមសមត្ថកិច្ច និងបទប្បញ្ញត្តិ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291645