កុំទុកឲ្យគ្រឿងញៀនបំផ្លាញជីវិតរបស់ខ្លួនយើង
គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងបញ្ញារបស់មនុស្សប៉ុណ្ណោះទេ នៅជាមូលហេតុនៃឧក្រិដ្ឋជនគ្រប់ប្រភេទជាច្រើនទៀតផង។ តាមការវាយតម្លៃរបស់ស្ថាប័នសមត្ថកិច្ច អ្នកញៀនគ្រឿងញៀននៅលើភូមិសាស្រ្តខេត្តកំពុងមានទិសដៅកើនឡើង ជាពិសេសអត្រាអ្នកញៀនគ្រឿងញៀនក្នុងចំណោមយុវជនគឺខ្ពស់ណាស់។ ដូច្នេះ ការងារប្រយុទ្ធ ទប់ស្កាត់ ជាជំហានបន្តបន្ទាប់បង្រ្កាបបទល្មើសគ្រឿងញៀន និងអបាយមុខគ្រឿនញៀនត្រូវបាននគរបាលខេត្តត្រាវិញយកចិត្តទុកដាក់អនុវត្តជានិច្ច។ 

ផលប៉ះពាល់នៃគ្រឿងញៀនគឺធ្ងន់ធ្ងរណាស់ គឺជាមូលហេតុនាំឲ្យមានឧក្រិដ្ឋជនផ្សេងៗជាច្រើនទៀត; អ្នកប្រើប្រាស់គ្រឿងញៀនយូរអង្វែងនឹងធ្វើឲ្យខូចទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ មិនត្រឹមតែបំផ្លាញសុខភាពរបស់មនុស្សប៉ុណ្ណោះទេ គ្រឿងញៀនក៏នៅទាំងបំផ្លាញគ្រួសារជាច្រើនដែរ។ យោងតាមការ ព្រមានរបស់ស្ថាប័នសមត្ថកិច្ច ភាពជាក់ស្តែងមួយគួរឲ្យព្រួយបារម្ភនោះគឺនាពេលបច្ចុប្បន្ននេះ ចំនួនមនុស្សប្រើប្រាស់គ្រឿងញៀនសំយោគមាននិន្នាការផ្តោតទៅលើយុវជន ក្មេងជំទង់ សិស្ស និងនិស្សិត។ ភាគច្រើនគ្រួសារដែលមានអ្នកញៀនសុទ្ធតែមានការបែកបាក់ ឬមិនមានសុភមង្គលទៀត អ្នកញៀនគ្រឿងញៀនភាគច្រើនតែងតែស្ថិតក្នុងស្ថានភាពក្រីក្រ ហើយតែងតែរកវិធីរកលុយទិញថ្នាំញៀនប្រើប្រាស់ដើម្បីបំពេញចិត្តការញៀន។ វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តរកលុយរបស់អ្នកញៀនថ្នាំគឺស្វែងរកអ្នកមានលុយ ល្បួងគេប្រើគ្រឿងញៀន ដើម្បីយកលុយទិញថ្នាំញៀនមកប្រើប្រាស់រួម ពេលគ្មានលុយប្រើថ្នាំញៀនគឺបណ្តាមុខសញ្ញាញៀនមានចេតនាលួច ឆក់ប្លន់ដើម្បីយកលុយទិញថ្នាំញៀនប្រើប្រាស់។ មានក្រុមមិត្តភ័ក្តិជាច្រើនមានសុភាពរាបសា ស្លូតបូក ហើយមានថ្ងៃណាមួយបានបបួលគ្នាទៅការ៉ាអូខេច្រៀងទិញកញ្ឆា បន្ទាប់មកហេរ៉ូអ៊ីន និងចុងក្រោយមេតំហ្វេតាមីន ឬថ្នាំសំយោគ។

យោងតាមស្ថិតិរបស់ស្ថាប័នសមត្ថកិច្ច គិតចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ កងកម្លាំងនគរបាលស៊ើបអង្កេតពីបទល្មើសគ្រឿងញៀន បានបន្តចុះបង្រ្កាប និងទប់ស្កាត់ជាច្រើនករណីប្រើប្រាស់គ្រឿងញៀនជាសមូហភាពនៅតាមគ្រឹះស្ថានអាជីវកម្មមានលក្ខណៈពីសន្តិសុខ និងសណ្តាប់ធ្នាប់។ ឆ្លងតាមនោះ បានកឃើញនិងចាប់ខ្លួនបាន១៦ករណី មុខសញ្ញា៤២នាក់។ ប្រការដែលគួរឲ្យបារម្ភនោះគឺមានមុខសញ្ញាជាច្រើនក្នុងនោះគឺក្មេងជំទង់។

មិនមានការងារលំនឹង ធុញនឹងកិច្ចការគ្រួសារ ខ្វះការយកចិត្តទុកដាក់ពីគ្រួសារ ត្រូវមិត្តភ័ក្តិអាក្រក់បបួល។ល។ នោះជាមូលហេតុដែលធ្វើឲ្យមនុស្សជាច្រើន “ធ្លាក់ខ្លួន” ចូលគ្រឿងញៀន។ មានមនុស្សជាច្រើនក្នុងចំណោះនោះមិនបានដឹងពីកំហុសរបស់ពួកគេទាន់ពេលទេ ដោយបន្តធ្លាក់ចូលទៅក្នុង "គ្រឿងញៀន"។ ដល់ពេលដែលត្រូវប្រឈមមុខស្ថានភាពគ្រួសារបាក់បែក ហើយខ្លួនឯងធ្លាក់ខ្លួនជាប់ព័ន្ធនាគាគឺរាល់កិច្ចការវាហួសពេលទៅហើយ។

ដូចជាករណីរបស់ធីមិញសាង(កើតឆ្នាំ១៩៩២) មានអាយដ្ឋាននៅភូមិមីធ្វឹង ឃុំមីហោយដុង ស្រុកជើមឺយ ខេត្តអានយ៉ាង ត្រូវស្ថាប័ននគរបាលស៊ើបអង្កេតនៃនគរបាលទីក្រុងត្រាវិញថ្កោលទោស ចាប់ឃាត់ខ្លួនបណ្តោះអាសន្នពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក៏ដូចជាជនល្មើសគ្រឿងញៀនជាច្រើននាក់ទៀត។ សាងបានឲ្យដឹងខ្ញុំជាអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយនៅទីក្រុងហូជីមិញ អាស្រ័យដោយស្គាល់បណ្តាមិត្តភ័ក្តិ និងសោកសៅរឿងគ្រួសារទើបសាងសាកល្បងគ្រឿងញៀនហើយញៀន។ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ សាងបានទិញថ្នាំញៀនពីទីក្រុងហូជីមិញមកត្រាវិញដើម្បីប្រើប្រាស់ និងគ្រោងធ្វើខួបកំណើតមិត្តភ័ក្តិ មិនទាន់បានអនុវត្តផងត្រូវកងកម្លាំងនគរបាលរកឃើញ និងចាប់ខ្លួន។

មុននោះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ការិយាល័យស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃនគរបាលខេត្តត្រាវិញ បានសហការជាមួយការិយាល័យគ្រប់គ្រងនគរបាលរដ្ឋបាលពីណ្តាប់ធ្នាប់សង្គម ការិយាល័យនគរបាលចល័តនៃនគរបាលខេត្តត្រាវិញ នគរបាលស្រុកចូវថាញ់ និងនគរបាលឃុំហ្វាឡើយ ស្រុកចូវថាញ់ដំណើរការត្រួតពិនិត្យមូលដ្ឋានធ្វើអាជីវកម្មភោជនីយដ្ឋាន ការ៉ាអូខេហ្វែហាវ នៅភូមិទ្រីផុង ស្រុកចូវថាញ់ ខេត្តត្រាវិញ អាស្រ័យដោយ ហ្វិញវ៉ាំនតៀន(កើតឆ្នាំ១៩៨២) មានអាសយដ្ឋាននៅភូមិង៉ាយហ៊ីប ឃុំហ៊ឹងមី ស្រុកចូវថាញ់ ធ្វើម្ចាស់មូលដ្ឋាន។ ឆ្លងតាមការត្រួតពិនិត្យ កងកម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងបន្ទប់ VIP 1, VIP 4 និង VIP 5 មានករណី២២នាក់ (ក្នុងរង្វង់អាយុពី ២០ ឆ្នាំ ដល់ ៤២ ឆ្នាំ) រស់នៅខេត្តត្រាវិញ ដុងថាប គាងយ៉ាង ដុងណៃ បាក់កាង បានរៀបចំការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទើបដំណើរការធ្វើកំណត់ហេតុនៃហេតុការណ៍។ ឆ្លងតាមរយៈការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងខ្លួន មុខសញ្ញាទាំង២២នាក់មានផ្ទុកសារធាតុញៀន។ ជាលទ្ធផលនៃការត្រួតពិនិត្យ ស្ថាប័ននគរបាលស៊ើបអង្កេតនៃនគរបាលខេត្តចូវថាញ់ បានធ្វើការចោទប្រកាន់ និងឃាត់ខ្លួនបណ្តោះអាសន្នមុខសញ្ញាចំនួន៩នាក់ ពីបទរៀបចំប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងការទិញ-លក់ដោយខុសច្បាប់នូវសារធាតុញៀន។

ធ្លាក់ខ្លួនចូលទៅក្នុងគ្រឿងញៀនហើយ អ្នកញៀនមិនត្រឹមតែបំផ្លាញជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបង្កទុក្ខដល់សាច់ញាត្តិទៀតផង។ អ្នកញៀនថ្នាំជាច្រើននាក់នៅទាំងធ្លាក់ខ្លួនជាប់ពន្ធនាគារ បែកពីក្រុមគ្រួសារ។ ប្រសិនបើមិនបានទប់ស្កាត់ ទាន់ពេលបណ្តាករណីប្រើប្រាស់គ្រឿងញៀនសមូហភាពទេនោះ វាអាចបង្កហានិភ័យដែលអាចកើតមានថែមទៀតបណ្តាឧក្រិដ្ឋជនផ្សេងៗដូចជាចោរកម្ម ប្លន់ ឆក់យកទ្រព្យសម្បត្តិជាដើម។

ដោយស្មារតីប្តេជ្ញាចិត្តទប់ស្កាត់ក្នុងការទប់ស្កាត់ និងបង្រ្កាបគ្រោះថ្នាក់គ្រឿងញៀនក្នុងសហគមន៍ រួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រការសំខាន់បំផុតគឺត្រូវជំរុញមាំការផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជនគ្រប់ក្រុមគ្រួសារ ជាពិសេសយុវជនជំនាន់ក្រោយបានដឹងច្បាស់ និង យល់ត្រឹមត្រូវថាមិនប្រើគ្រឿងញៀនសូម្បីតែម្តង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766